11 ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ
12 ហើយពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនដំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
13 បើឯងឃាត់ជើងឯង មិនឲ្យបែរចេញពីថ្ងៃឈប់សំរាក គឺមិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់អញ បើឯងរាប់ថ្ងៃឈប់សំរាកទុកជាទីរីករាយចិត្ត ហើយលើកថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា ទុកជាថ្ងៃគួរគោរព ព្រមទាំងប្រតិបត្តិតាមផង ឥតធ្វើតាមអំពើចិត្តរបស់ខ្លួន ឬស្វែងរកសេចក្ដីអំណរដល់ខ្លួនឯង ឬពោលតែពាក្យរបស់ផងខ្លួនឡើយ
14 គ្រានោះឯងនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយអញនឹងបញ្ជិះឯងនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមឯងដោយមរដករបស់យ៉ាកុប ជាអយ្យកោឯង ដ្បិតព្រះឱស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។