8 រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ
9 រួចទ្រង់មានព្រះបន្ទូលតបថា ចូរទៅប្រាប់ដល់ជនជាតិនេះថា ចូរឯងរាល់គ្នាស្តាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ
10 ត្រូវធ្វើឲ្យចិត្តនៃជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងគេមើលឃើញ ដោយភ្នែក ស្តាប់ឮ ដោយត្រចៀក ហើយយល់ ដោយចិត្ត រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា
11 នោះខ្ញុំទូលសួរថា ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ រួចទ្រង់មានព្រះបន្ទូលតបថា គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ
12 ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ាបានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់នៅកណ្តាលស្រុក
13 នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។