អេសាយ 7:21-25 KHOV

21 នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​១ និង​ចៀម​២

22 ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិភោគ​គ្រប់​គ្នា។

23 ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ចំនួន​១​ពាន់​ដើម មាន​ដំឡៃ​ជា​ប្រាក់​១​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សំរាប់​អញ្ចាញ និង​បន្លា​វិញ

24 ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ និង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ សុទ្ធ​តែ​អញ្ចាញ និង​បន្លា

25 ឯង​ក៏​នឹង​មិន​ឡើង​ទៅ​លើ​ទី​ទួល​ដែល​ពី​ដើម​មាន​គេ​កាប់​គាស់​ដោយ​ចប​ដែរ ដោយ​ខ្លាច​អញ្ចាញ និង​បន្លា ទី​នោះ​នឹង​បាន​សំរាប់​ជា​ទី​លែង​ហ្វូង​គោ ហើយ​សំរាប់​ឲ្យ​ហ្វូង​ចៀម​ញាំ‌ញី​ទៅ​ប៉ុណ្ណោះ។