4 ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំង២ដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ
5 ពីព្រោះសាសន៍ស៊ីរី និងពួកអេប្រាអិម ព្រមទាំងកូនរេម៉ាលាបានគិតសំរេចនឹងធ្វើអាក្រក់ដល់ឯង ដោយពាក្យថា
6 ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា យើងនឹងធ្វើឲ្យគេមានសេចក្ដីវេទនា ព្រមទាំងទំលាយឲ្យមានផ្លូវចូលបាន រួចយើងនឹងតាំងស្តេច១ឡើងនៅក្នុងស្រុកគេ គឺជាកូនរបស់តាបបៀល
7 ឯព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ
8 ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស ហើយក្បាលរបស់ក្រុងដាម៉ាស គឺរេស៊ីននេះហើយ ក្នុងរវាង៦៥ឆ្នាំ នោះពួកអេប្រាអិមនឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ លែងបានពូជពង្សតទៅទៀត
9 ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ បើសិនជាឯងមិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ។
10 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអេហាសថា