13 កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ ឯបុណ្យចូលខែ និងថ្ងៃឈប់សំរាក ព្រមទាំងការប្រជុំជំនុំ នោះអញទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ
14 ចិត្តអញស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មានរបស់ឯងរាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើអញជាខ្លាំង អញក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ
15 កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្តាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម
16 ចូរលាងចេញ ចូរជំរះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ
17 ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្រីមេម៉ាយចុះ។
18 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ
19 បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ