26 រួចអញនឹងតាំងពួកចៅក្រមរបស់ឯងឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់ឯង ដូចកាលជាន់មុនដែរ ពីនោះតទៅ គេនឹងហៅឯងជា «ទីក្រុងមានសេចក្ដីសុចរិត គឺជាទីដែលស្មោះត្រង់» វិញ
27 ក្រុងស៊ីយ៉ូននឹងបានលោះចេញដោយសារសេចក្ដីយុត្តិធម៌ ហើយពួកអ្នកក្រុងដែលវិលមកវិញ នោះនឹងរួចដោយសារសេចក្ដីសុចរិត
28 តែឯពួកអ្នករំលង និងពួកមានបាប គេនឹងត្រូវបំផ្លាញជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា គេនឹងត្រូវវិនាសទៅ
29 ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ
30 ពីព្រោះឯងរាល់គ្នានឹងបានដូចជាដើមម៉ៃសាក់ ដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារឥតមានទឹក
31 នោះពួកមនុស្សមានកំឡាំងនឹងដូចជាអាចម៍បន្ទោះ ការគេធ្វើនឹងដូចជាផ្កាភ្លើង ហើយទាំង២យ៉ាងនឹងឆេះជាមួយគ្នា ឥតដែលមានអ្នកណាពន្លត់សោះឡើយ។