3 ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រអញមិនពិចារណាទេ
4 ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ
5 ឯងរាល់គ្នាចង់ត្រូវរំពាត់ទៀតធ្វើអី បានជាចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផងហើយ
6 ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ
7 ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផង ហើយដីនោះត្រូវចោលស្ងាត់ដោយពួកសាសន៍ដទៃបំផ្លាញ
8 កូនស្រីរបស់ក្រុងស៊ីយ៉ូន នាងត្រូវលះចោលដូចជាបង្ហាដែលនៅចំការទំពាំងបាយជូរ ដូចជាជំរំនៅចំការត្រសក់ ដូចជាទីក្រុង ដែលត្រូវខ្មាំងឡោមព័ទ្ធហើយ
9 បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ។