1 វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ
2 ដើម្បីនឹងបង្វែរពួកកំសត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួករាស្ត្ររបស់អញ ឲ្យតែបានពួកស្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
3 តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា
4 នៅគ្រានោះ ឯងនឹងបានតែកន្លែងឱនចុះ នៅកណ្តាលពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួល នៅក្រោមខ្មោចនៃពួកអ្នក ដែលត្រូវគេសំឡាប់ ទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
5 វេទនាដល់ពួកសាសន៍អាសស៊ើរ ដែលជាដំបងនៃសេចក្ដីកំហឹងរបស់អញ ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់អញ