អេសាយ 12:3-6 KHOV

3 ដោយ​ហេតុ​នោះ​ឯង​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ

4 ហើយ​នៅ​គ្រា​នោះ ឯង​រាល់​គ្នា​នឹង​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សរសើរ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចុះ នៅ​កណ្តាល​ប្រជា‌ជន​ទាំង‌ឡាយ ចូរ​ប្រកាស​ប្រាប់​ថា ព្រះ‌នាម​ទ្រង់​ខ្ពស់​វិសេស

5 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​ដ៏​ប្រសើរ ត្រូវ​ឲ្យ​មនុស្ស​ដឹង​ដំណឹង​នេះ​នៅ​ពេញ​លើ​ផែនដី​ផង

6 ឱ​ពួក​អ្នក​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​ចុះ ដ្បិត​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ធំ​ប្រសើរ​នៅ​កណ្តាល​ឯង​រាល់​គ្នា។