15 ឯអស់អ្នកដែលត្រូវប្រទះឃើញ នោះនឹងត្រូវចាក់ទំលុះ ហើយអស់អ្នកណាដែលត្រូវចាប់បាន នោះនឹងត្រូវដួលដោយដាវ
16 កូនង៉ែតរបស់គេនឹងត្រូវបោកខ្ទេចខ្ទីនៅចំពោះភ្នែក ផ្ទះគេនឹងត្រូវរឹបជាន់ ឯប្រពន្ធគេ នឹងត្រូវកំហែងចិត្ត។
17 មើល អញនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ
18 ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំឡោះៗអស់រលីងទៅ គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ
19 នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលំអនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុំម និងក្រុងកូម៉ូរ៉ាបង់
20 ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ ទោះទាំងសាសន៍អារ៉ាប់ គេក៏មិនដំឡើងត្រសាលនៅទីនោះ ហើយពួកគង្វាលក៏មិននាំហ្វូងសត្វរបស់គេទៅដេកនៅទីនោះដែរ
21 គឺនឹងមានតែសត្វដែលនៅទីរហោស្ថានបានដេកនៅទីនោះវិញ ឯផ្ទះគេនឹងមានពេញដោយសំឡេងសត្វយំ សត្វអូសទ្រីចនឹងអាស្រ័យនៅ ហើយពពែព្រៃនឹងលោតកញ្ឆេងនៅទីនោះ