2 ចូរលើកទង់១សំរាប់ឯងរាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅ តាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់
3 អញបានបង្គាប់ដល់ពួកបរិសុទ្ធរបស់អញ អើ អញបានហៅពួកខ្លាំងពូកែរបស់អញ សំរាប់នឹងសំរេចសេចក្ដីកំហឹងរបស់អញ គឺជាពួកអ្នកដែលមានសេចក្ដីអំណរចំពោះសេចក្ដីខ្ពង់ខ្ពស់របស់អញ
4 មានឮសូរគឹកកងរបស់មនុស្សកកកុញនៅលើភ្នំ គឺជាសូរដូចជាប្រជាជាតិយ៉ាងធំ ជាសូរអ៊ឹកធឹករបស់នគរនៃសាសន៍ទាំងប៉ុន្មានប្រជុំគ្នា គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់កំពុងតែត្រួតត្រាមើលពលទ័ពសំរាប់ចូលច្បាំង
5 គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា ហើយនឹងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូលទៅ។
6 ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដល់ទុកជាការបំផ្លាញដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
7 ដោយហេតុនោះបានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំង អស់នឹងរលត់ទៅ
8 គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់ និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ