5 គេមកពីស្រុកឆ្ងាយ ជាប្រទេសនៅជើងមេឃទីបំផុត គឺព្រះយេហូវ៉ា ហើយនឹងគ្រឿងអាវុធនៃសេចក្ដីគ្នាន់ក្នាញ់របស់ទ្រង់ ដើម្បីនឹងបំផ្លាញស្រុកនោះទាំងមូលទៅ។
6 ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនោះនឹងមកដល់ទុកជាការបំផ្លាញដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
7 ដោយហេតុនោះបានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំង អស់នឹងរលត់ទៅ
8 គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់ និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ
9 មើលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ និងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ
10 ពីព្រោះអស់ទាំងផ្កាយនៅលើមេឃ និងផ្កាយចក្ររាសី នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ
11 អញនឹងធ្វើទោសដល់លោកីយ៍ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេផង អញនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់