អេសាយ 14:1-4 KHOV

1 ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​អាណិត‌អាសូរ​ដល់​ពួក​យ៉ាកុប ហើយ​នឹង​រើស​អ៊ីស្រា‌អែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់​នៅ នោះ​នឹង​ចូល​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពួក​វង្ស​របស់​យ៉ាកុប

2 គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រា‌អែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។

3 នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​ឯង​បាន​សំរាក​ពី​សេចក្ដី​ទុក្ខ សេចក្ដី​វេទនា ហើយ​ពី​ការ​បំរើ​យ៉ាង​រឹង‌រូស​ដែល​គេ​បាន​ចាប់​ប្រើ​ឯង

4 នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា យី​អើ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎