អេសាយ 14:11-17 KHOV

11 ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​នឹង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។

12 ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎

13 ឯង​បាន​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ អញ​នឹង​ដំកើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង

14 អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត

15 តែ​ឯង​បាន​ត្រូវ​ទំលាក់​ចុះ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជំរៅ​នៃ​ជង្ហុក​ធំ

16 ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សំឡឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ

17 ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ៍​រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​ឡើយ