8 អើ ទាំងដើមកកោះក៏រីករាយចំពោះឯង និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ
9 ឯស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោម មានសេចក្ដីរំជួលដោយព្រោះឯង គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្តេចនៃសាសន៍ទាំងប៉ុន្មាន ក្រោកពីបល្ល័ង្ករបស់គេ
10 គេនឹងនិយាយរចល់មកឯងគ្រប់គ្នាថា អុញន៏ ឯងបានទៅជាខ្សោយដូចយើងឬ បានត្រឡប់ដូចជាយើងដែរឬ
11 ឯសេចក្ដីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនឹងមានដង្កូវគ្របដណ្តប់ឯងដែរ។
12 ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎
13 ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
14 អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត