1 ចូរយកកូនចៀមទាំងប៉ុន្មាន ដែលសំរាប់អ្នកគ្រប់គ្រងលើស្រុក ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន
2 ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសំបុក
3 ចូរជួយប្រឹក្សា ហើយសំរេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលឯងបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នករត់យោងខ្លួនឡើយ
4 ចូរឲ្យពួករបស់អញ ដែលត្រូវពង្រាត់នោះ បានអាស្រ័យនៅជាមួយនឹងឯងចុះ ចំណែកពួកម៉ូអាប់ ចូរឲ្យឯងធ្វើជាទីគ្របបាំងឲ្យគេបានពួនរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ទៅ ការបំផ្លាញបានឈប់ស្ងប់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ