អេសាយ 17:1-4 KHOV

1 នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ក្រុង​ដាម៉ាស។មើល គេ​ដក​ក្រុង​ដាម៉ាស​ចេញ​ពី​ដំណែង​ជា​ទី​ក្រុង​ទៅ ហើយ​នឹង​ត្រូវ​ត្រឡប់​ជា​គំនរ​បំណែក​ទទេ

2 មនុស្ស​ទាំង‌ឡាយ រត់​ចោល​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អារ៉ូ‌អ៊ើរ​ហើយ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ដែល​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​បង្អើល​វា​ឡើយ

3 ឯ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រា‌អិម​ទៅ ព្រម​ទាំង​រាជ​អំណាច​ពី​ក្រុង​ដាម៉ាស និង​ពី​សំណល់​សាសន៍​ស៊ីរី​ផង គេ​នឹង​ត្រូវ​ហិន‌ហោច ដូច​ជា​សិរី‌ល្អ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ។

4 នៅ​គ្រា​នោះ សិរី‌ល្អ​របស់​ពួក​យ៉ាកុប​នឹង​អន់​ថយ​ទៅ ហើយ​សាច់​ធាត់​ធំ​របស់​គេ នឹង​ត្រឡប់​ជា​ស្គាំង‌ស្គម​ទៅ​វិញ