1 វេទនាដល់ស្រុកដែលបាំងដោយស្លាបជាស្រុកនៅត្រើយខាងនាយទន្លេស្រុកគូស
2 ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំដោយបង្គាប់ថា ចូរទៅចុះ ពួកបំរើយ៉ាងលឿនអើយ ទៅឯសាសន៍១ដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្តាលស្រុកគេ
3 ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ៍ និងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់១ឡើងនៅលើភ្នំ នោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើង នោះចូរស្តាប់ដែរ។
4 ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផល
5 ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ នោះទ្រង់នឹងយកកាំបិតកាត់ទង ហើយនឹងកាត់ខ្នែងចេញដែរ
6 ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ និងអាស្រ័យ ដោយសារខ្មោចគេអស់១រដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់១រដូវរងា