អេសាយ 19:22-25 KHOV

22 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទ្រង់​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។

23 នៅ​គ្រា​នោះ នឹង​មាន​ថ្នល់​១ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ដល់​ស្រុក​អាស‌ស៊ើរ ឯ​សាសន៍​អាស‌ស៊ើរ គេ​នឹង​មក​ឯ​ស្រុក​អេស៊ីព្ទ ហើយ​សាសន៍​អេស៊ីព្ទ នឹង​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ​ដែរ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​ពួក​សាសន៍​អាស‌ស៊ើរ។

24 នៅ​គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល នឹង​ជា​សាសន៍​ទី​៣​សម្ពន្ធ​គ្នា​ជា​១​នឹង​សាសន៍​អេស៊ីព្ទ ហើយ​នឹង​សាសន៍​អាស‌ស៊ើរ គឺ​ជា​ទី​បញ្ចេញ​ពរ នៅ​កណ្តាល​ផែនដី

25 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ប្រទាន​ពរ​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​សាសន៍​អេស៊ីព្ទ ជា​រាស្ត្រ​របស់​អញ និង​សាសន៍​អាស‌ស៊ើរ ជា​ស្នាដៃ​របស់​អញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​មរដក​របស់​អញ​បាន​ប្រកប​ដោយ​ពរ​ចុះ។