5 ឯទឹកក្នុងសមុទ្រ នោះនឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ
6 ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទនឹងអន់ថយ ហើយរីងស្ងួតទៅ ឯដើមបបុស និងដើមត្រែងនឹងស្វិតក្រៀម
7 បណ្តាវាលតាមទន្លេ ហើយនៅមាត់ច្រាំង និងស្រែទាំងប៉ុន្មានដែលគេសាបព្រោះតាមមាត់ទន្លេ នោះនឹងក្រៀម ហើយផាត់បាត់ទៅ
8 ពួកអ្នកនេសាទនឹងថ្ងូរស្តាយ ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ នឹងស្រណោះស្រណោក ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក គេនឹងរីងរៃទៅ
9 ១ទៀតពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត ហើយពួកដែលត្បាញសំពត់ស គេនឹងត្រូវស្រឡាំងកាំង
10 គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។
11 ពួកចៅហ្វាយនៃក្រុងសូអាន គេសុទ្ធតែជាមនុស្សកំរោលទទេ គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេរបស់ផារ៉ោន នោះបានវង្វេងចេញហើយ ធ្វើដូចម្តេចឲ្យឯងរាល់គ្នានឹងទូលទៅផារ៉ោនបានថា ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ គឺជាពូជពង្សនៃស្តេចពីបុរាណ