អេសាយ 2:5-11 KHOV

5 ឱ​ពួក​វង្ស​នៃ​យ៉ាកុប​អើយ ចូរ​មក យើង​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ‌យេហូវ៉ា​ចុះ។

6 ហេតុ​នេះ​បាន​ជា​ទ្រង់​បោះ‌បង់​ចោល​ពួក​វង្ស​យ៉ាកុប​ជា​រាស្ត្រ​ទ្រង់​ចេញ គឺ​ពី​ព្រោះ​មាន​ទំនៀម‌ទំលាប់​ពី​ស្រុក​ខាង​កើត​បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប‌ធ្មប់​ដូច​ជា​សាសន៍​ភីលីស្ទីន ក៏​ចង​សម្ពន្ធ‌មិត្រ​នឹង​ពួក​សាសន៍​ដទៃ

7 ស្រុក​បាន​បរិបូរ​ដោយ​មាស និង​ប្រាក់ ឯ​ទ្រព្យ‌សម្បត្តិ នោះ​រាប់​មិន​អស់​ឡើយ ក៏​មាន​សេះ​ពេញ​ស្រុក ហើយ​រទេះ​ចំបាំង​ក៏​រាប់​មិន​អស់​ដែរ

8 ស្រុក​បាន​ពេញ​ដោយ​រូប​ព្រះ គេ​ថ្វាយ‌បង្គំ​ចំពោះ​ស្នាដៃ​របស់​ខ្លួន គឺ​ជា​របស់​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ

9 មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​អត់​ទោស​ដល់​គេ​ឡើយ។

10 ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​រូង​ថ្ម ហើយ​ពួន​ខ្លួន​នៅ​ក្នុង​ធូលី​ដី​ចុះ ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់

11 ឫក​ខ្ពស់​របស់​មនុស្ស​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​ចិត្ត​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស​នឹង​ត្រូវ​បង្អោន​ទាប​វិញ នៅ​គ្រា​នោះ​មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង