7 ស្រុកបានបរិបូរដោយមាស និងប្រាក់ ឯទ្រព្យសម្បត្តិ នោះរាប់មិនអស់ឡើយ ក៏មានសេះពេញស្រុក ហើយរទេះចំបាំងក៏រាប់មិនអស់ដែរ
8 ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ
9 មនុស្សធម្មតាបានឱនចុះ ឯពួកអ្នកធំបានបន្ទាបខ្លួនហើយ ដូច្នេះ សូមកុំឲ្យអត់ទោសដល់គេឡើយ។
10 ចូរឲ្យចូលទៅក្នុងរូងថ្ម ហើយពួនខ្លួននៅក្នុងធូលីដីចុះ ដើម្បីឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា ហើយពីសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់
11 ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា១អង្គប៉ុណ្ណោះទេ ដែលនឹងបានដំកើងឡើង
12 ដ្បិតនឹងមានថ្ងៃ១របស់ព្រះយេហូវ៉ានៃពួកពលបរិវារមកលើគ្រប់ទាំងឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ព្រមទាំងលើគ្រប់ទាំងអស់ដែលបានលើកឡើងផង ហើយនោះនឹងត្រូវបន្ទាបចុះវិញ
13 គឺមកលើអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូន ដែលខ្ពស់ ហើយដំកើងឡើង និងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ