1 នៅក្នុងឆ្នាំដែលថើរថាន បានមកដល់ក្រុងអាសដូឌ ជាឆ្នាំដែលសើកុន ស្តេចសាសន៍អាសស៊ើរបានចាត់លោកឲ្យទៅ ហើយលោកបានច្បាំងចាប់យកក្រុងអាសដូឌនោះ
2 នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលបង្គាប់ដល់អេសាយ ជាកូនអ័ម៉ូសថា ចូរទៅបកសំពត់ធ្មៃពីចង្កេះឯង ហើយដោះស្បែកជើងចេញ នោះលោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាត ហើយជើងទទេ
3 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អេសាយជាអ្នកបំរើអញ បានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់៣ឆ្នាំនេះទុកជាទីសំគាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ និងសាសន៍អេធីយ៉ូពីយ៉ាងណា
4 នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ និងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាត និងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញផង យ៉ាងនោះដែរ ទុកជាសេចក្ដីខ្មាស ដល់សាសន៍អេស៊ីព្ទ
5 គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ