12 អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។
13 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកឯងនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់
14 គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារមកទទួលពួកអ្នកដែលរត់
15 ដ្បិតគេបានរត់ឲ្យរួចពីដាវ គឺពីដាវដែលហូតស្រាប់ ពីធ្នូដែលដំឡើងជាស្រេច ហើយពីសេចក្ដីវេទនានៃការសឹកសង្គ្រាម
16 ពីព្រោះព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ក្នុងរវាង១ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសិរីល្អរបស់ពួកកេដារនឹងសូន្យបាត់ទៅ
17 ហើយពួកពលធ្នូ ជាពួកមនុស្សខ្លាំងពូកែក្នុងពួកកូនចៅកេដារ ដែលនៅសល់ និងមានគ្នាតិចតួចទេ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានមានព្រះបន្ទូលជាស្រេចហើយ។