7 គេក៏ឃើញកងទ័ព មានពលសេះដើរទន្ទឹមគ្នា១គូៗ ព្រមទាំងអ្នក១ជិះលើលា នឹងអ្នក១ជិះលើអូដ្ឋផង គេក៏ប្រុងស្តាប់អស់ពីចិត្ត
8 រួចស្រែកមកដូចសិង្ហថា លោកម្ចាស់អើយ នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ
9 មើល មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ រួចគេបន្លឺសំឡេងឡើងទៀតថា ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី។
10 ឱពួកអ្នកដែលត្រូវបញ្ជាន់ ជាគ្រាប់ពូជនៅទីលានរបស់អញអើយ សេចក្ដីដែលបានឮមកពីព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានប្រាប់ដល់ឯងរាល់គ្នាហើយ។
11 នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ
12 អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។
13 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកឯងនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់