អេសាយ 22:19-25 KHOV

19 អញ​នឹង​បណ្តេញ​ឯង​ពី​ដំណែង​ចេញ ហើយ​ឯង​នឹង​ត្រូវ​ទំលាក់​ចុះ​ពី​ការ‌ងារ​ទៅ

20 នៅ​គ្រា​នោះ អញ​នឹង​ហៅ​អេលា‌គីម​ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​បំរើ​របស់​អញ​មក

21 ហើយ​នឹង​យក​អាវ​យស​របស់​ឯង​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កំឡាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​ឯង​ផង អញ​នឹង​ប្រគល់​អំណាច​ត្រួត‌ត្រា​របស់​ឯង ទៅ​ក្នុង​កណ្តាប់​ដៃ​គាត់ នោះ​គាត់​នឹង​ធ្វើ​ជា​ឪពុក ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​យូដា​ដែរ

22 អញ​នឹង​យក​កូន​សោ​នៃ​វង្ស​ដាវីឌ ដាក់​លើ​ស្មា​គាត់ នោះ​គាត់​នឹង​បើក​ឥត​មាន​អ្នក​ណា​បិទ​បាន​ឡើយ ក៏​នឹង​បិទ​ទៅ ឥត​មាន​អ្នក​ណា​បើក​បាន​ដែរ

23 អញ​នឹង​បោះ​គាត់​ភ្ជាប់​ទៅ ដូច​ជា​បោះ​ដែក​គោល​ជាប់​នៅ​កន្លែង​១​ដែល​ស្ថិត‌ស្ថេរ ហើយ​គាត់​នឹង​បាន​សំរាប់​ជា​បល្ល័ង្ក​ដ៏​រុងរឿង ដល់​វង្សា​របស់​បិតា​គាត់

24 គេ​នឹង​នាំ​យក​អស់​ទាំង​សិរី‌ល្អ​នៃ​វង្សា​របស់​បិតា​គាត់ មក​បំពាក់​នៅ​លើ​គាត់​វិញ គឺ​ទាំង​ពូជ‌ពង្ស​ជិត​ឆ្ងាយ និង​គ្រឿង​ប្រដាប់​តូចៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ពែង រហូត​ដល់​ថូ​ទាំង​អស់​ផង

25 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ ដែក​គោល​ដែល​បាន​បោះ​ភ្ជាប់​នៅ​ទី​ដែល​ស្ថិត‌ស្ថេរ នោះ​នឹង​ត្រូវ​រដក​ចេញ រួច​ត្រូវ​កាប់​ផ្តួល​ចុះ ហើយ​ដួល​ជា​ពិត ឯ​បន្ទុក​ដែល​គេ​បាន​ពាក់​នៅ​លើ​ដែក​គោល​នោះ នឹង​ត្រូវ​កាត់​ផ្តាច់​ចេញ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ។