អេសាយ 23:15-18 KHOV

15 នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​៧០​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​១​អង្គ លុះ​ផុត​ពី​៧០​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចំរៀង​របស់​ស្រី​សំផឹង

16 ឱ​ស្រី​សំផឹង​ដែល​គេ​ភ្លេច​អើយ ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​ឯង​ឡើង​វិញ

17 លុះ​ដល់​ផុត​៧០​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​សំផឹង​នឹង​គ្រប់​ទាំង​នគរ​របស់​លោកីយ៍ ដែល​នៅ​លើ​ផែនដី​ផង

18 ឯ​ការ​ជំនួញ និង​ឈ្នួល​របស់​គេ នោះ​នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សំរាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សំរាប់​ជា​សំលៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។