អេសាយ 23:2-8 KHOV

2 អស់​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ ដែល​បាន​ស្បៀង​គ្រប់‌គ្រាន់ ដោយ‌សារ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន ដែល​លក់​ដូរ​តាម​ផ្លូវ​សមុទ្រ​អើយ ចូរ​ស្ងៀម​នៅ​ចុះ

3 ទី​ក្រុង​របស់​ឯង​បាន​កំរៃ ដោយ‌សារ​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចំរូត​នៃ​ស្រុក​ក្បែរ​ទន្លេ​ធំ ដែល​គេ​ដឹក​មក​តាម​ផ្លូវ​សមុទ្រ ទី​ក្រុង​នោះ​ក៏​ជា​ផ្សារ​សំរាប់​គ្រប់​ទាំង​សាសន៍

4 ឱ​ក្រុង​ស៊ីដូន​អើយ ចូរ​មាន​សេចក្ដី​ខ្មាស​ចុះ ដ្បិត​សមុទ្រ​បាន​ពោល​ហើយ គឺ​ទី​មាំ‌មួន​នៃ​សមុទ្រ​បាន​ថា អញ​មិន​បាន​ឈឺ​ចាប់ ឬ​សំរាល​កូន​ឡើយ ក៏​មិន​បាន​ចិញ្ចឹម​មនុស្ស​កំឡោះ ឬ​ស្រី​ក្រមុំ​ដែរ

5 កាល​ណា​ដំណឹង​នេះ​បាន​ឮ​ទៅ​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​សោក‌សៅ​ជា​ពន្លឹក ដោយ‌សារ​ដំណឹង​ពី​ក្រុង​ទីរ៉ុស​នោះ

6 ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ

7 នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​ឯង​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ។

8 តើ​អ្នក​ណា​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ