អេសាយ 23:9-15 KHOV

9 គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ទេ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត​របស់​គ្រប់​ទាំង​ការ​រុងរឿង​ឧត្តម ហើយ​នឹង​បន្ទាប​បណ្តា​សក្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ផែនដី​ផង

10 ឱ​កូន​ស្រី​ស្រុក​តើ​ស៊ីស​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ឯង​ដូច​ជា​ទន្លេ គ្មាន​ការ​ឃាត់‌ឃាំង​ទៀត​ឡើយ

11 ព្រះ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ទ្រង់​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន​ថា ត្រូវ​ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ

12 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ ឯង​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង​ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។

13 មើល​ន៏ ស្រុក​របស់​សាសន៍​ខាល់ដេ ពួក​នោះ​មិន​មែន​ជា​សាសន៍​ណា​ទេ ទាល់​តែ​ពួក​អាស‌ស៊ើរ​បាន​តាំង​នគរ​ឡើង ឲ្យ​ពួក​អ្នក​ដែល​នៅ​ទី​រហោ‌ស្ថាន​នោះ គេ​បាន​ដំឡើង​ប៉ម​របស់​គេ ហើយ​បាន​រំលំ​អស់​ទាំង​ដំណាក់​នៃ​ក្រុង​ទីរ៉ុស ទាំង​បំផ្លាញ​អស់​រលីង​ទៅ

14 ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​មាំ‌មួន​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ

15 នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​៧០​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​១​អង្គ លុះ​ផុត​ពី​៧០​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចំរៀង​របស់​ស្រី​សំផឹង