អេសាយ 24:20-23 KHOV

20 ផែនដី​នឹង​ទ្រេត‌ទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​នឹង​ត្រូវ​យោល​ទៅ​ដូច​ជា​អង្រឹង ឯ​អំពើ​រំលង​របស់​មនុស្ស​លោក នឹង​សង្កត់​លើ​ជា​យ៉ាង​ធ្ងន់ គេ​នឹង​ត្រូវ​ដួល​ឥត​ងើប​ឡើង​វិញ​ឡើយ។

21 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ផ្ចាញ់‌ផ្ចាល​នៅ​លើ​មេឃ ចំពោះ​ពួក​ពល‌បរិវារ​នៃ​ស្ថាន​ខ្ពស់ ព្រម​ទាំង​ពួក​ស្តេច​នៃ​លោកីយ៍​នៅ​ផែនដី​ដែរ

22 គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ​ដែល​ប្រមូល​ទុក​ក្នុង​រំលុង ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

23 គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សោយ‌រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​នា​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​របស់​ទ្រង់។