4 ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយ៍ក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ
5 ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នកដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ចចេញ
6 ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ
7 ទឹកទំពាំងបាយជូរកំពុងតែសោយសោក ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ ឯអស់អ្នកដែលមានចិត្តរីករាយ គេដកដង្ហើមធំវិញ
8 ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយសេចក្ដីអំណរដោយដេញស៊ុងក៏អស់ទៅ
9 គេនឹងមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក
10 ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ទាំងផ្ទះបានបិទទ្វារ មិនឲ្យមានអ្នកណាចូលឡើយ