អេសាយ 25:1-4 KHOV

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​ដំកើង​ទ្រង់​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សំរេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ

2 ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ​បាន​លែង​ធ្វើ​ជា​ទី​ក្រុង​រៀង​ត​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ

3 ហេតុ​នោះ​នឹង​មាន​សាសន៍១​ដែល​មាន​កំឡាំង​ខ្លាំង គេ​នឹង​សរសើរ‌ដំកើង​ទ្រង់ ទី​ក្រុង​របស់​នគរ​គួរ​ស្ញែង‌ខ្លាច​ទាំង​ប៉ុន្មាន គេ​នឹង​ភ័យ​ញ័រ​ចំពោះ​ទ្រង់

4 ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា​ជា​ម្លប់​បាំង​កំដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង