4 ដ្បិតទ្រង់បានធ្វើជាទីមាំមួនដល់មនុស្សកំសត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរាជាម្លប់បាំងកំដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង
5 ទ្រង់នឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ ដូចជាចំហាយក្តៅនៅកន្លែងហួតហែង ហើយដូចជាកំដៅបានអន់ថយដោយសារម្លប់ពពក នោះបទច្រៀងជ័យរបស់ពួកគួរស្ញែងខ្លាចនឹងត្រូវអន់ទៅដូច្នោះដែរ។
6 នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍ ដោយម្ហូបមានឱជារសយ៉ាងវិសេស និងស្រាទំពាំងបាយជូរសំរាំង ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក ហើយនឹងស្រាទំពាំងបាយជូរសំរាំងយ៉ាងល្អ
7 នៅលើភ្នំនេះ ទ្រង់នឹងបំផ្លាញស្បៃដែលបាំងមុខគ្រប់ទាំងសាសន៍ ព្រមទាំងគំរបដែលគ្របលើជនជាតិទាំងប៉ុន្មានផង
8 ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលដូច្នេះហើយ។
9 នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់
10 ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅគំនរអាចម៍ដែរ