អេសាយ 25:9-12 KHOV

9 នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់‌ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ យើង​បាន​រង់‌ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីក‌រាយ ហើយ​ត្រេក‌អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

10 ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​សណ្ឋិត​នៅ​លើ​ភ្នំ​នេះ ឯ​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្នុង​ស្រុក​របស់​គេ ដូច​ជា​ចំបើង​ដែល​ត្រូវ​ជាន់​ឈ្លី​នៅ​គំនរ​អាចម៍​ដែរ

11 ហើយ​គេ​នឹង​កាង​ដៃ​នៅ​កណ្តាល​ស្រុក​គេ ដូច​ជា​អ្នក​ដែល​កាង​ដៃ​ហែល​ទឹក ប៉ុន្តែ​ទ្រង់​នឹង​បន្ទាប​សេចក្ដី​អំនួត​របស់​គេ ព្រម​ទាំង​កល‌ឧបាយ​របស់​ដៃ​គេ​ដែរ

12 ឯ​បន្ទាយ​យ៉ាង​ខ្ពស់​នៅ​លើ​កំផែង​ឯង នោះ​ទ្រង់​បាន​រំលំ​ចុះ​មក​ដល់​ដី​វិញ គឺ​នៅ​ក្នុង​ធូលី​ដី​ផង។