17 ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសំរាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា ឯយើងខ្ញុំក៏ដូច្នោះ នៅចំពោះទ្រង់ដែរ
18 យើងខ្ញុំក៏បានមានភគ៌ យើងខ្ញុំបានឈឺចាប់ តែបានសំរាលចេញជាខ្យល់ទទេ យើងខ្ញុំមិនបានបង្កើតការជួយចំរើនអ្វីនៅផែនដីសោះ ហើយមនុស្សនៅលោកីយ៍ក៏មិនទាន់ដួលនៅឡើយដែរ។
19 ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញជាមួយនឹងសពរបស់អញ ឯងរាល់គ្នាដែលអាស្រ័យនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងចុះ ដ្បិតទឹកសន្សើមរបស់ឯង ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ឯដីនឹងបញ្ចេញមនុស្សស្លាប់មក។
20 ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ
21 ដ្បិតមើល ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសំរេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯដី នឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសំឡាប់ទៀតឡើយ។