3 អញនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនឹងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ
4 អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញ និងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនឹងដុតបញ្ឆេះវាអស់រលីង
5 បើពុំនោះ ឲ្យគេមកពឹងពាក់កំឡាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ
6 នៅគ្រាខាងមុខ នោះពួកយ៉ាកុបនឹងចាក់ឫសទៅ ពួកអ៊ីស្រាអែលនឹងពន្លកចេញឡើង ហើយគេនឹងបង្កើតផលផ្សាយទៅពេញលើផែនដី។
7 តើទ្រង់បានវាយគេ ដូចជាវាយសាសន៍១ដែលបានវាយគេដែរឬ តើគេបានត្រូវប្រហារបង់ ដូចជាការប្រហារដល់ពួកអ្នកដែលទ្រង់បានប្រហារនោះឬអី
8 គឺទ្រង់បានធ្វើទោសដល់គេ តាមព្រះហឫទ័យសន្តោសវិញ ដោយបណ្តេញគេទៅ គឺទ្រង់បានផាត់គេចេញ ដោយខ្យល់គំហុករបស់ទ្រង់ នៅថ្ងៃដែលខ្យល់ពីទិសខាងកើតបក់មក
9 ដូច្នេះ អំពើទុច្ចរិតរបស់ពួកយ៉ាកុបនឹងបានជំរះ ដោយការនោះឯង ហើយនេះជាផលដែលកើតពីការដោះបាបគេចេញ គឺទ្រង់នឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនាបានដូចជាដីសដែលត្រូវកិនកំទេច ដើម្បីឲ្យរូបព្រះទាំងប៉ុន្មាន និងរូបព្រះអាទិត្យ បានងើបឡើងវិញមិនរួចជាដរាប