អេសាយ 28:1-4 KHOV

1 វេទនា​ដល់​មកុដ​នៃ​សេចក្ដី​អំនួត របស់​ពួក​ប្រមឹក​ក្នុង​ពួក​អេប្រា‌អិម ដែល​គេ​យក​ជា​ទី​អួត ហើយ​ដល់​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លំអ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល របស់​ពួក​អ្នក​ដែល​ស្រវឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ

2 មើល ព្រះ‌អម្ចាស់​ទ្រង់​មាន​អ្នក​ខ្លាំង​ពូកែ​ដ៏​មាន​ឫទ្ធិ​ម្នាក់ អ្នក​នោះ​នឹង​ពង្រាប​ចុះ​ដល់​ដី ដោយ​អំណាច​នៃ​ដៃ ដូច​ជា​ព្យុះ‌ព្រិល ជា​ព្យុះ​សង្ឃរា​ដែល​បំផ្លាញ ហើយ​ដូច​ជា​ព្យុះ​ភ្លៀង​ធំ​ឲ្យ​ទឹក​ហូរ​ជន់​លិច

3 ឯ​មកុដ​នៃ​សេចក្ដី​អំនួត​របស់​ពួក​ប្រមឹក ក្នុង​ពួក​អេប្រា‌អិម ដែល​គេ​យក​ជា​ទី​អំនួត នោះ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង

4 ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្ដី​លំអ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះ‌ដាល នោះ​នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ជា​ដំបូង​មុន​រដូវ​ក្តៅ ដែល​កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម