អេសាយ 28:23-29 KHOV

23 ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ចូរ​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​របស់​ខ្ញុំ

24 ឯ​អ្នក​ដែល​ភ្ជួរ‌រាស់​ដើម្បី​សាប‌ព្រោះ តើ​គេ​នៅ​តែ​ភ្ជួរ​ជានិច្ច​ឬ តើ​គេ​ចេះ​តែ​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​ជា​ដរាប​ឬ

25 កាល​ណា​គេ​បាន​ពង្រាប​ដី​ហើយ នោះ​តើ​មិន​ព្រោះ​ល្ង​ស ហើយ​បាច​ល្ង​ខ្មៅ ព្រម​ទាំង​រោយ​ស្រូវ​ភោជ្ជ‌សាលី​ទៅ​ជា​ជួរៗ ហើយ​ស្រូវ​ឱក​នៅ​កន្លែង​ដែល​បាន​ដំរូវ​ទុក និង​ស្រូវ​អេប៉ូត​តាម​ក្បែរ​ភ្លឺ​ផង​ទេ​ឬ​អី

26 ដ្បិត​ព្រះ​នៃ​គេ​ទ្រង់​បង្ហាត់​បង្រៀន​ឲ្យ​គេ​មាន​គំនិត​យល់ ហើយ​ក៏​បង្ហាញ​ឲ្យ​ចេះ​ធ្វើ

27 ពី​ព្រោះ​ឯ​ល្ង​ស នោះ​មិន​ត្រូវ​វាយ​ដោយ​ប្រដាប់​មុត​ទេ ក៏​មិន​ត្រូវ​ឲ្យ​កង់​រទេះ​កិន​ល្ង​ខ្មៅ​ដែរ គឺ​ត្រូវ​គោះ​ល្ង​ស​ដោយ​រំពាត់ ហើយ​ល្ង​ខ្មៅ​ដោយ​ដំបង

28 ឯ​ស្រូវ​សំរាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់​វិញ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​ជា​ដរាប​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ

29 ដំរិះ​នេះ​ក៏​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដែល​ទ្រង់​ប្រឹក្សា​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រាជ្ញា​យ៉ាង​វិសេស​ផង។