8 ដ្បិតតុទាំងអស់ប្រឡាក់ពេញដោយកំអួត ហើយកខ្វក់ ឥតមានកន្លែងណាស្អាតឡើយ។
9 ដូច្នេះ តើទ្រង់នឹងបង្រៀនចំណេះដល់អ្នកណា តើទ្រង់នឹងធ្វើឲ្យអ្នកណាយល់ដំណឹង គឺពួកដែលទើបនឹងលែងបៅ ជាពួកអ្នកដែលទើបនឹងផ្តាច់ដោះវិញ
10 ដ្បិតត្រូវបង្រៀនច្បាប់មួយម្តងៗ ហើយឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច។
11 ទ្រង់នឹងមានព្រះបន្ទូលដល់ជនជាតិនេះ ដោយសំដីរឡប់ ហើយនឹងភាសាដទៃ
12 ទ្រង់បានមានព្រះបន្ទូលនឹងគេថា នេះនែជាសេចក្ដីសំរាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសំរាកចុះ នេះឯងជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ
13 ហេតុដូច្នោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា នឹងបានដល់គេ ដោយច្បាប់មួយម្តងៗ ហើយនឹងឃ្លាមួយម្តងៗ មុខនេះបន្តិច មុខនោះបន្តិច ដើម្បីឲ្យគេចេញទៅដួលផ្ងារចុះ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយត្រូវចាប់បានផង។
14 ដូច្នេះ ឱពួកចំអកឡកឡឺយ ដែលគ្រងលើបណ្តាជននៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ