1 វេទនាដល់អើរាល គឺអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យទាំងខួបៗ រាល់តែឆ្នាំតទៅចុះ
2 នោះអញនឹងធ្វើទុក្ខដល់អើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក និងការយំទួញ ឯទីក្រុងនឹងបានដូចជាជើងក្រាននៃអាសនាដល់អញ
3 អញនឹងបោះទ័ពឡោមព័ទ្ធឯង ព្រមទាំងដាក់ទាហានបង្ខាំងនៅជុំវិញ ហើយចាត់ចែងគ្រឿងចំបាំងច្បាំងនឹងឯង
4 នោះឯងនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សំដីឯងនឹងឮខ្សាវៗមកពីធូលីដី សំឡេងឯងនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសំដីឯងនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។