20 ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវកាត់ចេញអស់រលីង
21 គឺជាពួកអ្នកដែលចាប់ពាក្យមនុស្ស ឲ្យគេមានទោស ហើយដាក់អន្ទាក់ សំរាប់ចាប់ពួកមនុស្សដែលក្រើនរំឭកនៅត្រង់ទ្វារក្រុង ព្រមទាំងបង្វែរមនុស្សសុចរិតចេញ ដោយរឿងដែលមិនជាហេតុផង។
22 ហេតុនោះព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ័ប្រាហាំ ទ្រង់មានព្រះបន្ទូលពីដំណើរពួកវង្សយ៉ាកុបថា ឥឡូវនេះ ពួកយ៉ាកុបមិនត្រូវខ្មាសទៀតឡើយ ក៏មិនត្រូវស្លុតស្លាំងទៀតដែរ
23 តែកាលណាកូនចៅគេបានឃើញការដែលដៃអញនឹងធ្វើនៅកណ្តាលពួកគេ នោះគេនឹងរាប់ឈ្មោះអញជាបរិសុទ្ធ អើ ក៏នឹងរាប់ព្រះដ៏បរិសុទ្ធនៃយ៉ាកុបទុកជាបរិសុទ្ធដែរ ព្រមទាំងកោតខ្លាចដល់ព្រះនៃសាសន៍អ៊ីស្រាអែលផង
24 ឯពួកអ្នកដែលប្រព្រឹត្តខុសខាងវិញ្ញាណ គេនឹងមានយោបល់វិញ ហើយមនុស្សដែលរទូរទាំនឹងទទួលសេចក្ដីប្រៀនប្រដៅ។