អេសាយ 3:20-26 KHOV

20 ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លង‌ហិត គាថា

21 ចិញ្ចៀន​ត្បូង​តែង​ច្រមុះ

22 សំលៀក‌បំពាក់​សំរាប់​បុណ្យ កន្សែង​ទទូរ ផាហ៊ុម កាបូប​យួរ

23 កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ​ចេញ

24 នោះ​នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចង ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ទំពែក ជំនួស​សក់​សំអាង សំពត់​ធ្មៃ ជំនួស​សំពត់​ល្បើក ស្នាម​ត្រា ជំនួស​លំអ​ខ្លួន

25 ពួក​ប្រុសៗ​របស់​ឯង​នឹង​ដួល​ដោយ​មុខ​ដាវ ហើយ​មនុស្ស​ខ្លាំង​ពូកែ​របស់​ឯង​នឹង​ស្លាប់​ក្នុង​ចំបាំង

26 នោះ​អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក ឯ​នាង នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។