អេសាយ 30:1-5 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង‌ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​អញ ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​អញ​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត

2 គេ​រៀប‌ចំ​ដំណើរ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឥត​សួរ​ផ្ទាល់​មាត់​នឹង​អញ​ឡើយ គេ​គិត​ចំរើន​កំឡាំង​ដោយ​ពឹង​ដល់​កំឡាំង​ផារ៉ោន ហើយ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ

3 ដូច្នេះ កំឡាំង​របស់​ផារ៉ោន​នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​ឯង​រាល់​គ្នា​វិញ ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​ឯង​ដែរ

4 ដ្បិត​ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន​ហើយ ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ

5 គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំនៀល​វិញ។