18 ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
19 អើ ឱជនជាតិនៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ ឯងនឹងមិនត្រូវយំទៀតឡើយ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង
20 ហើយទោះបើព្រះអម្ចាស់ ទ្រង់ឲ្យឯងរាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកសេចក្ដីរឹបជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់ឯងមិនត្រូវលាក់ពីឯងទៀត គឺភ្នែកឯងនឹងឃើញពួកគ្រូនោះវិញ
21 ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ
22 នោះឯងរាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់ឯង និងមាសដែលស្រោបរូបសិតឯង ទុកជារបស់ស្មោកគ្រោកវិញ ឯងនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា ចូរចេញឲ្យផុតទៅ។
23 យ៉ាងនោះ ទ្រង់នឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសំរាប់ពូជឯង ដើម្បីឲ្យឯងបានសាបព្រោះនៅដី ហើយអាហារជាផលចំរើនពីដី នោះនឹងមានឱជារស ហើយសម្បូរផង នៅគ្រានោះ ហ្វូងសត្វរបស់ឯងនឹងរកស៊ីនៅវាលស្មៅធំទូលាយ
24 ឯគោ និងលាស្ទាវ ដែលភ្ជួររាស់វានឹងបានអាហារស៊ីយ៉ាងឆ្ងាញ់ ដែលគេបានរំសោះដោយចបចូក និងសមធំ