3 រីឯពួកសាសន៍អេស៊ីព្ទ គេគ្រាន់តែជាមនុស្សប៉ុណ្ណោះ មិនមែនជាព្រះទេ ហើយសេះរបស់គេគ្រាន់តែជាសាច់ឈាមដែរ មិនមែនជាវិញ្ញាណឡើយ ដូច្នេះ កាលណាព្រះយេហូវ៉ាទ្រង់លូកសន្ធឹងព្រះហស្តទៅ នោះទោះទាំងអ្នកដែលជួយក៏នឹងចំពប់ ហើយអ្នកដែលគេជួយ ក៏នឹងដួលដែរ គេនឹងត្រូវវិនាសទៅទាំងអស់គ្នា។
4 ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ និងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ
5 ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងការពារក្រុងយេរូសាឡិម ដូចជាសត្វស្លាបដែលហើររេរាការពារសំបុកដែរ ទ្រង់នឹងការពារ ហើយជួយឲ្យរួច ទ្រង់នឹងហោះពីលើ ហើយរារាំងផង
6 ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះអង្គ ដែលអ្នករាល់គ្នាបានបះបោរនឹងទ្រង់ជាខ្លាំងទៅហើយ
7 ពីព្រោះនៅគ្រានោះ គ្រប់មនុស្សទាំងអស់នឹងបោះចោលរូបព្រះធ្វើពីប្រាក់ ហើយពីមាស ដែលដៃអ្នករាល់គ្នាបានធ្វើសំរាប់ខ្លួន ជាការដែលរាប់ជាអំពើបាបពិត
8 នោះពួកអាសស៊ើរនឹងដួលស្លាប់ដោយដាវ មិនមែនជាដាវរបស់មនុស្សដែរ ហើយដាវនោះដែលមិនមែនជារបស់មនុស្សនឹងផ្តិលគេបង់ គេនឹងរត់ពីដាវ ហើយពួកកំឡោះៗរបស់គេ នឹងត្រូវធ្វើជាឈ្លើយ
9 ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ទ្រង់កំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ទ្រង់ក៏នៅក្រុងយេរូសាឡិមដែរ។