អេសាយ 32:10-16 KHOV

10 ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​ដូច្នេះ​អើយ នៅ​១​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ទៀត នោះ​នឹង​មាន​សេចក្ដី​ថប់​ព្រួយ​វិញ ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំង‌បាយ‌ជូរ​ទៀត ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ

11 ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ញាប់‌ញ័រ​ចុះ ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ ចូរ​មាន​សេចក្ដី​ថប់​ព្រួយ​ចុះ ចូរ​ដោះ​សំលៀក‌បំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ​ទៅ

12 គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចំការ​ដែល​គាប់​ចិត្ត ហើយ​នឹង​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​ដុះ‌ដាល

13 នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​អញ នោះ​នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ អើ នៅ​លើ​គ្រប់​ទាំង​ផ្ទះ​សំរាប់​ត្រេក‌អរ​នៅ​ទី​ក្រុង​ដ៏​សប្បាយ​ផង

14 ពី​ព្រោះ​ព្រះ‌រាជ‌វាំង​នឹង​ត្រូវ​ចោល​ស្ងាត់ ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែន‌ណាន់​នឹង​ត្រូវ​ចោល​ទទេ ឯ​បន្ទាយ និង​ប៉ម​ចាំ​យាម នោះ​នឹង​បាន​សំរាប់​ជា​រូង​នៅ​ជា​ដរាប គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​សត្វ។

15 ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចំការ​ដុះ‌ដាល ហើយ​ចំការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។

16 នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌​នឹង​ស្ថិត​នៅ ក្នុង​ទី​រហោ‌ស្ថាន ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅ ក្នុង​ចំការ​ដុះ‌ដាល