13 នៅក្នុងស្រុករបស់រាស្ត្រអញ នោះនឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ អើ នៅលើគ្រប់ទាំងផ្ទះសំរាប់ត្រេកអរនៅទីក្រុងដ៏សប្បាយផង
14 ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសំរាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសំរាប់ហ្វូងសត្វ។
15 ដរាបដល់ព្រះវិញ្ញាណបានចាក់មក លើយើងរាល់គ្នា ពីស្ថានដ៏ខ្ពស់ ហើយទីរហោស្ថានបានត្រឡប់ជាចំការដុះដាល ហើយចំការដុះដាលបានរាប់ទុកជាព្រៃវិញ។
16 នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅ ក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងអាស្រ័យនៅ ក្នុងចំការដុះដាល
17 ឯការនៃសេចក្ដីសុចរិត នោះនឹងបានជាសន្តិសុខ ហើយផលនៃសេចក្ដីសុចរិត នោះនឹងបានជាសេចក្ដីស្រាកស្រាន្ត និងជាសេចក្ដីទុកចិត្តជាដរាបទៅ
18 ឯរាស្ត្រអញ គេនឹងអាស្រ័យក្នុងទីលំនៅដ៏មានសន្តិសុខ ហើយនៅផ្ទះសំបែងមាំមួន ជាទីសំរាកក្សេមក្សាន្ត
19 តែនឹងត្រូវធ្លាក់ព្រិលមកបំបាក់ព្រៃ ហើយទីក្រុងនឹងត្រូវរលំអស់រលីង