អេសាយ 32:4-10 KHOV

4 ចិត្ត​របស់​ពួក​រួស‌រាន់​នឹង​មាន​ដំរិះ ហើយ​អណ្តាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុង‌ប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ

5 គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងី‌ល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិ‌ស្មូរ​ថា​ជា​មាន​គុណ​ឡើយ

6 ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​នឹង​បញ្ចេញ​តែ​សេចក្ដី​ចំកួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សំរេច​អំពើ​សៅ‌ហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុស‌ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លាន បាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក​ចេញ

7 គ្រឿង​ប្រដាប់​របស់​មនុស្ស​ទ្រឹស្តិ‌ស្មូរ​សុទ្ធ​តែ​អាក្រក់ វា​គិត‌គូរ​ការ​អាក្រក់​ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា ដោយ​ពាក្យ​កំភូត ទោះ​ទាំង​វេលា ដែល​មនុស្ស​កំសត់​និយាយ ដោយ​ត្រឹម‌ត្រូវ​ផង

8 តែ​ឯ​អ្នក​មាន​ចិត្ត​សទ្ធា​វិញ គេ​គិត‌គូរ​ការ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ដោយ​ការ​នោះ​ឯង។

9 ឱ​ពួក​ស្រីៗ ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ

10 ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​ដូច្នេះ​អើយ នៅ​១​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ទៀត នោះ​នឹង​មាន​សេចក្ដី​ថប់​ព្រួយ​វិញ ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំង‌បាយ‌ជូរ​ទៀត ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ