1 វេទនាដល់ឯងដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញឯង ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងឯងឡើយ កាលណាឯងបានលែងបំផ្លាញហើយ នោះឯងនឹងត្រូវបំផ្លាញវិញ កាលណាឯងបានសំរេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងឯងដែរ។
2 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្តល់ព្រះគុណដល់យើងខ្ញុំរាល់គ្នា យើងខ្ញុំបានរង់ចាំទ្រង់ សូមទ្រង់ការពារយើងខ្ញុំ ដោយព្រះពាហុរាល់ៗព្រឹក ហើយជួយសង្គ្រោះយើងខ្ញុំនៅក្នុងគ្រាវេទនាដែរ
3 អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ ដោយទ្រង់លើកអង្គទ្រង់ឡើង
4 របឹបរបស់អ្នករាល់គ្នានឹងបានប្រមូលទុក ដូចជាចង្រិតប្រមូលទុក ហើយមនុស្សនឹងលោតសង្គ្រុបលើ ដូចជាកណ្តូបលោតដែរ