16 អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ។
17 ភ្នែកឯងនឹងបានឃើញមហាក្សត្រមានទាំងសេចក្ដីលំអរុងរឿងរបស់ទ្រង់ គេនឹងមើលទៅឃើញស្រុក ដល់ទីឆ្ងាយបំផុត
18 ចិត្តឯងនឹងនឹកជញ្ជឹងពីការដែលបាននាំឲ្យឯងភ័យខ្លាចនោះថា តើស្មៀនកត់ត្រានៅឯណា អ្នកដែលថ្លឹងសួយអាករនៅឯណា ហើយអ្នកដែលបានរាប់អស់ទាំងប៉ម តើនៅឯណា
19 ឯងនឹងលែងឃើញសាសន៍ដ៏សហ័សនោះ ជាសាសន៍ដែលមានសំដីយ៉ាងជ្រៅ ដែលឯងរកស្តាប់មិនបាន ជាភាសារឡប់ដែលឯងយល់មិនបាន
20 ចូរពិនិត្យមើលក្រុងស៊ីយ៉ូន គឺជាកន្លែងដែលធ្លាប់ធ្វើបុណ្យមុតមាំរបស់យើងរាល់គ្នា នោះភ្នែកឯងនឹងឃើញក្រុងយេរូសាឡិម ជាទីលំនៅ ដ៏ស្ងប់រំងាប់ ជាត្រសាលដែលមិនត្រូវរើរុះទៅឯណាឡើយ ឯចំរ៉ឹង មិនត្រូវដកចេញ ហើយខ្សែណាមួយក៏មិនត្រូវដាច់ផង
21 គឺព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ មានទាំងតេជានុភាព គឺជាកន្លែងមានទន្លេ និងផ្លូវទឹកយ៉ាងធំ ឥតមានសំពៅដែលចែវ ឬនាវាដ៏រុងរឿងណាចេញចូលឡើយ
22 ពីព្រោះព្រះយេហូវ៉ាទ្រង់ជាចៅក្រមនៃយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាអ្នកតែងច្បាប់ឲ្យយើងរាល់គ្នា ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រនៃយើងរាល់គ្នា ទ្រង់នឹងជួយសង្គ្រោះយើងផង